[English Below]

មូលនិធិរក្សាកុមារ មានក្តីសោមនស្សរីករាយក្នុងការសម្ពោធ រួមគ្នាជាមួយអង្គការ TPO Cambodia ដើម្បីជំរុញការយល់ដឹង និងបើកឱកាសពិភាក្សាអំពីបញ្ហាផ្លូវចិត្ត ក៏ដូចជាចែករំលែកព័ត៌មានអំពីសេវាសុខភាពផ្លូវចិត្ត ក្នុងបរិបទនៃជំងឺរាតត្បាតជាសាកល កូវីដ១៩ ដែលបាននិងកំពុងញាំញីប្រជាជនកម្ពុជា ទាំងផ្លូវកាយនិងផ្លូវចិត្ត។

សូមចូលរួម Like និង Follow ផេចហ្វេសប៊ុក TPO Cambodia ដើម្បីទទួលបានសារអប់រំចិត្តសំខាន់ៗ និង គន្លឹះនៃការថែទាំសុខភាពផ្លូវចិត្តមួយចំនួន។ ដូច្នេះ ចូរបើកចិត្តអោយទូលាយ និងធ្វើការចែករំលែក អំពីបទពិសោធន៍ ដែលទាក់ទងនឹងបញ្ហាផ្លូវចិត្ត ឬវិបត្តិក្នុងចិត្តរបស់លោកអ្នក ហើយចូលរួមប្រើប្រាស់ hashtag #កុំលាក់ទុកក្នុងចិត្ត និង #StopHiding ដើម្បីពង្រឹងសុខុមាលភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា ។

សម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹងក្នុងចិត្ត ព្រួយចិត្តខ្លាំង ។ល។ និងត្រូវការសេវាសុខភាពផ្លូវចិត្ត លោកអ្នកអាចទាក់ទងមកក្រុមការងារអង្គការ TPO តាមលេខទូរស័ព្ទ 017 222 372 (សែលកាត) / 010 222 478 (ស្មាត) / 097 9111 918 (មិត្តហ្វូន) ឬឆាតទៅផេចហ្វេសប៊ុក TPO Cambodia ដើម្បីទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ពីម៉ោង៨ព្រឹក ដល់១២យប់។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចូលទៅកាន់៖ http://raksakoma.org/index.php/2021/01/03/stop-hiding-kh/

#MentalHealthAwareness #StopHiding #កុំលាក់ទុកក្នុងចិត្ត

Raksa Koma Foundation is excited to announce the launch of our Project on Mental Health Awareness in cooperation with TPO Cambodia to raise awareness and promote discussion on mental health as well as provide helpful resources and support in this stressful time of the ongoing global pandemic.

Join us by Liking and Following TPO Cambodia (@tpocambodia) to get regular resources and helpful tips on mental health, and join in the discussion by sharing your opinions or stories using the hashtags #កុំលាក់ទុកក្នុងចិត្ត and #StopHiding.

If you are felling intense worry, sadness, anxiety, demotivated etc. and think you might need mental health support, TPO Cambodia is providing FREE counseling 7 days/week from 8AM until 12AM via the hotlines 017 222 372 (Cellcard) / 010 222 478 (Smart) / 097 9111 918 (Metfone) and via their inbox chat function.

For more information about this project, please visit: http://raksakoma.org/index.php/2021/01/03/stop-hiding-en/

#MentalHealthAwareness #StopHiding #កុំលាក់ទុកក្នុងចិត្ត

Follow us on Facebook & Instagram

Share this:
Categories Health Care