[English Below]ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១៖ ដោយមើលឃើញការលំបាករបស់បងប្អូននៅខេត្តសៀមរាប លោកជំទាវ ជា សិរី Serey Chea ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភជាទឹកប្រាក់ ១០៥០ដុល្លារអាមេរិក ដល់អង្គការ Heartprint ដែលកំពុងជួយផ្តល់អង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់គ្រួសារខ្វះខាតចំនួនជិត ១០០គ្រួសារ នៅក្នុងភូមិថ្មី ឃុំស្វាយដង្គំ ស្រុកសៀមរាម ខេត្តសៀមរាប។ ថវិកា ១០៥០ដុល្លារ នេះ អាចជួយឧបត្ថម្ភប្រជាជនប្រមាណ ៧០គ្រួសារ សម្រាប់រយៈពេល ១ខែដែរ។មូលហេតុចម្បងនៃការបាត់បង់ប្រាក់ចំណូលរបស់បងប្អូននៅក្នុងសហគមន៍នោះ គឺដោយសារផលវិបាកនៃជំងឺរាតត្បាតកូវីដ១៩។ យើងសង្ឃឹមថា បញ្ហាកូវីដ១៩ នឹងធូរស្រាលកាន់តែច្រើននាដំណាច់ឆ្នាំនេះ ខណៈប្រជាជនកាន់តែច្រើនទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ ហើយសេដ្ឋកិច្ចក្នុងសហគមន៍របស់យើងនឹងបន្តងើបឡើងវិញជាលំដាប់។ ទោះជាយ៉ាងនេះក្តី សូមបងប្អូនមេត្តាបន្តការពារខ្លួនអោយបានខ្ជាប់ខ្ជួន