នៅថ្ងៃសៅរ៌ ១៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សាស្នោ-ឃ្លៃ ស្រុកសន្ទុក ខេត្តកំពង់ធំ។អគារបន្ទប់ទឹកដ៏ស្អាត និងមានសោភ័ណភាពនេះត្រូវបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពី ពន្លឺ ខ្យល់ អនាម័យ ក្លិន ភាពងាយស្រួល សម្រាប់ជនពិការ ឬចាស់ជរា។ អគារមួយខ្នងនេះ មានចំនួន១០ បន្ទប់ ៥ បន្ទប់សម្រាប់កុមារី ៤ បន្ទប់សម្រាប់កុមារា និង១ បន្ទប់សម្រាប់កុមារ មានពិកាភាព។ អគារនេះផងដែរ ត្រូវបានកសាងឡើងដោយទទួលបានការឧបត្ថម្ភគាំទ្រ