នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ អង្គការរក្សាកុមារបានរៀបចំទិវាការស្តាប់ឮកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ចូរផ្លាស់ប្តូរផ្នត់គំនិតៈ តោះធ្វើឲ្យការថែទាំត្រចៀក និងការស្តាប់ឮក្លាយជាការពិតដើម្បីទាំងអស់គ្នា” ដើម្បីបង្កើនការយល់ដឹងនិងការចែករំលែកព័ត៌មានអំពីការស្តាប់ឮ ដល់សាធារណជននិងអ្នកផ្តល់សេវាសុខាភិបាល នៅសួនសត្វសាហ្វារីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា។ ទិវានេះ មានការចូលរួមពីបណ្ដាកុមារដែលមានបញ្ហាស្តាប់ឮប្រមាណ ១០០ នាក់ និងពីបណ្ដាអង្គការស្ថាប័នផ្សេងៗ ប្រមាណជា ៣០០ នាក់សរុប។ នៅក្នុងប្រទេសកម្ពុជាផ្ទាល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានចូលរួមជួយផ្តល់ការថែទាំការស្តាប់ឮដល់អ្នកជម្ងឺប្រមាណ ២៥ ០០០ នាក់ តាំងពីឆ្នាំ២០២០ មក។ ជាមួយគ្នានេះ អង្គការគ្រួសារថ្មី ក៏បានចូលរួមជួយដល់កុមារដែលមានបញ្ហាស្តាប់ឮប្រហែល ៦៥០ នាក់ ដែលក្នុងនោះ ២០០