លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានប្រគល់ថវិកាប្រចាំឆ្នាំសរុបចំនួន ១០,០០០ ដុល្លារ ដល់អង្គការ និងមន្ទីរពេទ្យជាដៃគូ រួមមាន អង្គការ Hope Cambodia ចំនួន ៣,០០០ ដុល្លារ អង្គការ TPO ចំនួន ៣,០០០ ដុល្លារ និងមន្ទីរពេទ្រ Hebron ចំនួន ៤,០០០ ដុល្លារ។ ថវិកាទាំងនេះនឹងត្រូវបានប្រេីប្រាស់សម្រាប់ឆ្នាំ ២០២០ ដេីម្បីបន្តចូលរួមចំណែកក្នុងការជួយកុមារ និងយុវជនកម្ពុជាអោយទទួលបានសេវាថែទាំសុខភាព និងការព្យាបាលជំងឺដោយឥតគិតថ្លៃ តាមរយ:អង្គការ Hope Cambodia ក្នុងការពិនិត្យ ព្យាបាល និងការពារជំងឺបាត់បង់ការស្តាប់ឮ មន្ទីរពេទ្យ Hebron ក្នុងការវះកាត់ព្យាបាលជំងឺបេះដូងចំហ