ពិធីទទូលអំណោយកុំព្យូទ័រលើតុចំនួន ១០០គ្រឿងពីធនាគារឯកទេស អ៊ីអននាព្រឹកថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២៦ ធនាគារឯកទេស អ៊ីអន បានផ្តល់អំណោយកុំព្យូទ័រលើតុចំនួន ១០០គ្រឿងជូនដល់អង្គការរក្សាកុមារ ដើម្បីធ្វើការចែកជូនបន្តដល់សាលាបឋមសិក្សាចំនួន ៦២ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ និងអនុវិទ្យាល័យចំនួនមួយ ស្ថិតនៅក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ការបរិច្ចាគកុំព្យូទ័រដែលបានប្រើប្រាស់រួច គឺជាមូលដ្ឋានគ្រឹះនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) និងជំនួយដល់កម្មវិធីអប់រំ។ អំណោយកុំព្យូទ័រទាំងនេះ នឹងជួយតភ្ជាប់ និងផ្តល់ជំនាញដែលត្រូវការដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថលទំនើបសម្រាប់ សហគមន៍ដែលកំពុងជួបប្រទះការខ្វះខាត ខណៈពេលដែលវាអាចជួយដល់អាជីវកម្មក្នុងការកែច្នៃសំណល់រឹង កាត់បន្ថយកាកសំណល់អេឡិចត្រូនិក និងសម្រេចបាននូវគោលដៅ បរិស្ថាន និងសង្គម។Ceremony for the Reception of 100 Desktop Computers from AEON Specialized BankOn
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារបន្ទប់ទឹកស្អាតនៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អង្គការរក្សាកុមារសហការជាមួយម្ចាស់ជំនួយ គឺក្រុមហ៊ុន Autobahn VAG និងក្រុមហ៊ុន Tri Dung Co., Ltd បានសម្ពោធដាក់ឲ្យប្រើប្រាស់អគារបន្ទប់ទឹកស្អាតនៅ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន ១ខ្នងមានចំនួន ៧បន្ទប់។គិតត្រឹមពេលនេះ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ទទួលបានអគារបន្ទប់ទឹកស្អាតចំនួនពីរខ្នងដែលមួយខ្នងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ២០២៥ និងមួយខ្នងទៀតត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងខែ មេសា ឆ្នាំ២០២៦។Handover ceremony of clean restroom building at Taing Krasaing High School, Santuk