សូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា មូលនិធិរក្សាកុមារ នឹងរៀបចំទិវាការស្តាប់ឮកម្ពុជា២០២៣ ក្រោមប្រធានបទ “ចូរថែទាំត្រចៀក និងការស្តាប់ឮដើម្បីទាំងអស់គ្នា! តស់ធ្វើឱ្យក្លាយជាការពិត” នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ដែលមានទីតាំងនៅ WB Arena។កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយពី i/-សារៈសំខាន់នៃការកំណត់អត្តសញ្ញាណ និងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលាចំពោះការបាត់បង់ការស្តាប់ឮ ii/-ការយល់ដឹង លើកកម្ពស់ការថែទាំត្រចៀក និងការស្តាប់ឮ iii/-ការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮ ដែលនឹងជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវកាយ ផ្លូវចិត្ត និង iv/-ការអប់រំ និងឱកាសការងារសម្រាប់អ្នកបាត់បង់ការស្តាប់ឮនៅប្រទេសកម្ពុជា។អាស្រ័យហេតុនេះ សូម លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជនទាំងអស់ មេតា្តជ្រាប