ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំនិងបុគ្គលិក មូលនិធិរក្សាកុមារ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ មហាប្រសើរថ្វាយចំពោះសម្តេចព្រះមហាក្សត្រី សូមសម្តេចព្រះមហាក្សត្រី ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។ ❤❤🇰🇭 Follow us on Facebook & Instagram

ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១៖ កាលពីព្រឹកកន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានជួបសំណេះសំណាល និងប្រគល់ឧបករណ៍ថេប្លិត ៣០ឈុត ជូនដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង ជាតំណាងអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា សំដៅរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា និងឧបត្ថម្ភដល់គ្រឹះស្ថានអប់រំ ដែលកំពុងជួបប្រទះការខ្វះខាតខាងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការរៀននិងបង្រៀន។លោកជំទាវ ជា សិរី បានកត់សម្គាល់ផលប៉ះពាល់លើវិស័យអប់រំ ដែលជំងឺរាតត្បាតកូវីដ១៩ បានបង្កការរំខាននិងធ្វើអោយរាំងស្ទះដល់ការបង្រៀន និងការសិក្សារៀនសូត្រ របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។ ហេតុដូចនេះ លោកជំទាវ បានមើលឃើញពីសារសំខាន់ដែលយើងត្រូវរួមគ្នាជួយជ្រោមជ្រែងវិស័យអប់រំ ដើម្បីឱ្យវិស័យដ៏សំខាន់នេះត្រឡប់មកប្រក្រតីភាពឡើងវិញ និងបន្តអភិវឌ្ឍឈានឡើងទៅមុខទៀត។មូលនិធិរក្សាកុមារ កំណត់វិស័យអប់រំជាវិស័យអាទិភាពមួយ សម្រាប់សកម្មភាពនិងគម្រោងរបស់ខ្លួន ហើយយើងនឹងបន្តពិនិត្យមើលលទ្ធភាពក្នុងការឧបត្ថម្ភដល់គ្រឹះស្ថានអប់រំ

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និង លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកអំណោយជាឧបករណ៍កុំព្យូទ័រថេប្លេត (tablet) សរុប ១៥ឈុត ទៅប្រគេនដល់គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីជាប្រយោជន៍ដល់ការសិក្សា បង្រៀន និងប្រើប្រាស់នៅក្នុងគ្រឹះស្ថានអប់រំទាំងពីរ ដែលផ្តល់ការបណ្តុះបណ្តាលដល់ព្រះភិក្ខុ-សាមណេរ និងសិស្ស-និស្សិតជាង ១០០០នាក់ ជារៀងរាល់ឆ្នាំ។ពុទ្ធិកសាកលវិទ្យាល័យ និងពុទ្ធិកវិទ្យាល័យទាំងពីរ នៅតែបន្តផ្តល់ការបណ្តុះបណ្តាលពីចម្ងាយ ក្នុងអំឡុងពេលបិទខ្ទប់ ហើយនិងមានគម្រោងបើកបង្រៀនធម្មតាវិញ នៅពេលខាងមុខឆាប់ៗនេះ ស្របតាមការណែនាំផ្លូវការផងដែរ។គួរបញ្ជាក់ដែរថា ក្នុងឧបករណ៍មួយឈុតៗ រួមមានថេប្លេត Huawei MatePad T10S ស៊េរីថ្មី

1 2