ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។អគារបន្ទប់ទឹកដ៏ស្អាត និងមានសោភ័ណភាពនេះត្រូវបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពី ពន្លឺ ខ្យល់ អនាម័យ ក្លិន ភាពងាយស្រួល សម្រាប់ជនពិការ ឬចាស់ជរា។ អគារមួយខ្នងនេះ មានចំនួន៦ បន្ទប់ ៥ បន្ទប់សម្រាប់យុវតី និង១ បន្ទប់សម្រាប់សិស្សមានពិកាភាព។ អគារនេះផងដែរ ត្រូវបានកសាងឡើងដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Autobahn VAG

អង្គការរក្សាកុមារបានឧបត្ថម្ភថវិកា សម្រាប់អបអរសាទរទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី៦៨ ក្រោមប្រធានបទ “រួមគ្នាយល់ដឹងអំពីភាសាសញ្ញានៅក្នុងសង្គម”។ ការឧបត្ថម្ភនេះបានជួយលើកកម្ពស់វិស័យពិការភាព និងជាចលនាបំផុសមហាជនឲ្យចូលរួមផ្តល់ក្តីគោរពស្រលាញ់ដល់ជនមានពិការភាពគ-ថ្លង់កម្ពុជាបន្ថែមទៀត។ Follow us on Facebook & Instagram

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក បានផ្តល់មូលនិធិបន្ថែម ដល់អង្គការរក្សាកុមារ សម្រាប់រៀបចំ សម្ពោធអគារបន្ទប់ទឹកស្អាត និងចំណាយចាំបាច់សម្រាប់គាំទ្រដល់សាលាបឋមសិក្សាតាំងក្រសាំង នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ Follow us on Facebook & Instagram

1 2