[English below]បេសកកម្ម “International Eye Mission” ឆ្នាំ២០២២ បានត្រឡប់មកវិញម្តងទៀត ដើម្បីជួយព្យាបាលជំងឺភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ!កម្មវិធីនេះរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia អង្គការ Khmer Sight Foundation និង មូលនិធិ រក្សាកុមារ - Raksa Koma Foundation។ នេះគឺជាកម្មវិធីមនុស្សធម៌មួយ ដែលបានចូលរួមពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តខ្មែរ និងបរទេស ដើម្បីផ្តល់ជូនការព្យាបាល និង/ឬវះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដោយឥតគិតថ្លៃ។ឆ្នាំនេះ អ្នកជំងឺប្រមាណជាង ១០០០នាក់ បានទទួលការពិនិត្យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។