Raksa Koma foundation and TPO Cambodia are collaborating on conducting Unchained Operation to treat mentally ill people who get chained at home so we need donations from you to help them recover from the disease and escape from the

មូលនិធិរក្សាកុមារ និងអង្គការ ធី ភី អូ (TPO) កំពុងតែសហការគ្នាធ្វើកម្មវិធី Unchained Operation ដើម្បីព្យាបាលអ្នកជំងឺផ្លូវចិត្ត ដែលត្រូវបានក្រុមគ្រួសារឃុំឃាំងនៅក្នុងផ្ទះដោយការចាប់ចងនឹងច្រវាក់ ហើយពួកយើងត្រូវការការបរិច្ចាគពីលោកអ្នកដើម្បីជួយពួកគាត់អោយបានជាសះស្បើយពីជំងឺ និងរួចផុតពីការចាប់ចងដោយច្រវាក់។សូមជម្រាបថា រាល់ការបរិច្ចាគរបស់លោកអ្នកនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ ៖១. បង្កើតកម្មវិធីអប់រំជូនដល់គ្រួសាររបស់អ្នកជំងឺ និងសហគមន៍ដើម្បីអោយយល់ច្បាស់ពីជំងឺផ្លូវចិត្ត។២. ព្យាបាលអ្នកជំងឺផ្លូវចិត្តអោយបានទាន់ពេលវេលា ដោយអង្គការ ធី ភី អូ (TPO) រហូតដល់ពួកគាត់ជាសះស្បើយពីជំងឺ និងអាចរស់នៅបានដោយពុំមានការចាប់ចង។----------------ការបរិច្ចាគតាមរយៈគណនីប្រាក់ដុល្លា​ Maybank : 000010200227703ការបរិច្ចាគតាមរយៈគណនីវីង​ និងវីងវេលុយ​: 015218989Raksa Koma foundation and TPO Cambodia are collaborating on conducting

កាលពីថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ អាគារសិក្សា និងអន្តេវាសិកដ្ឋាន របស់អង្គការភីអូអាយ។ អាគារដែលមានកំពស់ ០៥ជាន់នេះ នឹងត្រូវបានដាក់អោយប្រើប្រាស់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ: និងជាកន្លែងស្នាក់នៅសម្រាប់កុមារកំព្រារ។On Saturday, November 3, 2018, Her Excellency Chea Serey, founder of Raksa Koma foundation, participated in

1 2