(English below)ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១៖ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ម៉ា រុំយដាណែត ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន ២១១៥ ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងសកម្មភាពជួយសង្គម និងប្រតិបត្តិការរបស់មូលនិធិរក្សាកុមារយើងខ្ញុំ។ ការបរិច្ចាគដ៏ថ្លៃថ្លានេះ នឹងជួយរួមចំណែកទ្រទ្រង់សកម្មភាពនានារបស់យើង ជាពិសេសសកម្មភាពថ្មីៗទាក់ទងនឹងការអប់រំ ការលើកកម្ពស់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការរួមចំណែកក្នុងសង្គម ជាដើម។ សូមលោកស្រី ម៉ា រុំដាណែត បានជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិរក្សាកុមារ សូមចូលទៅកាន់គេហទំព័រ www.raksakoma.org ។ សូមអរគុណ!September 24, 2021: Raksa Koma Foundation (RKO)