អង្គការរក្សាកុមារ បាននាំយកសម្ភារៈសិក្សា ដែលជាអំណោយរបស់លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងកុំព្យូទ័រលើតុចំនួន ៥គ្រឿង ដែលជាអំណោយរបស់ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី តាមរយៈអង្គការរក្សាកុមារ មកចែកជូនដល់សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យហ៊ុនសែនកោះស្នែង ស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ Source Follow us on Facebook & Instagram
ការវិនិយោគលើការអប់រំ គឺជាការវិនិយោគលើសហគមន៍របស់យើង។ មកទល់ពេលនេះដំណើរការសាងសង់សាលាអនុវិទ្យាល័យទីពោ សម្រេចបានប្រមាណជា៦០%ហើយ។ យើងកំពុងបន្តពន្លឿនការងារ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ។Investing in education is investing in our community. We are officially 60% closer to opening the doors of opportunity at Tipo Secondary School! Source Follow us on Facebook & Instagram
អង្គការរក្សាកុមារ បានចូលរួមជួយឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រាប់អបអរសាទរខួបលើកទី២ ស្តីពីទិវាជនមានពិការភាពភ្នែក និងគថ្លង់ អន្តរជាតិក្រោមប្រធានបទ “រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម” ដែលប្រព្រឹត្តទៅថ្ងែទី៨ កក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។Raksa Koma Organization contributed funds to Disability Action Council (DAC), which commemorated the International Day of Deafblindness on July 8, 2026, at the Ministry of