នៅថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ មូលនិធិរក្សាកុមារ បានប្រារព្ធទិវាការស្តាប់ឮកម្ពុជា ២០២៣ ក្រោមប្រធានបទ “ចូរថែទាំត្រចៀក និងការស្តាប់ឮដើម្បីទាំងអស់គ្នា! តស់ធ្វើឱ្យក្លាយជាការពិត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អ៊ឹង កន្ថាផាវី, សហស្ថាបនិកមូលនិធិរក្សាកុមារ លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី, ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោកជំទាវបណ្ឌិត ជា សិរី, សហស្ថាបនិកមូលនិធិរក្សាកុមារ លោក Blaise Killian, សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការគ្រួសារថ្មី និង លោក