[English Below]ថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា ឆ្នាំ២០២១៖ ដោយមើលឃើញផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ លើវិស័យអប់រំ លោកជំទាវ ជា សិរី Serey Chea ស្ថាបនិកមូលនិធិរក្សាកុមារ បានផ្តួចផ្តើមអោយមានការបរិច្ចាគឧបករណ៍ថេប្លិត (Tablets) ចំនួន ៤០ គ្រឿង ជូនទៅដល់អង្គការក្រៅរដ្ឋាភិបាលចំនួនបួន ដែលធ្វើការពាក់ព័ន្ធនឹងសកម្មភាពអប់រំ សំដៅរួមចំណែកសម្រួលការលំបាករបស់សិស្សានុសិស្ស ជាពិសេសសិស្សដែលមានជីវភាពខ្វះខាត មិនអាចរៀនពីចម្ងាយបាន។អង្គការទាំងបួនដែលទទួលបានការឧបត្ថម្ភនេះ រួមមាន អង្គការលើកស្ទួយប្រជាពលរដ្ឋ People Improvement Organization (PIO) អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា New Hope Cambodia អង្គការ PSE - Pour un Sourire