កិច្ចសហប្រតិបត្តិការជាក់ស្តែង! យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីចាប់ផ្តើមគម្រោងអនាម័យ សម្រាប់សាលារៀនថ្មីមួយទៀត។…
កិច្ចសហប្រតិបត្តិការជាក់ស្តែង! យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីចាប់ផ្តើមគម្រោងអនាម័យ សម្រាប់សាលារៀនថ្មីមួយទៀត។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ថវិកាសម្រាប់សាងសង់បង្គន់អនាម័យ ដែលមានលក្ខណៈទំនើប និងមានសុវត្ថិភាព នៅសាលាបឋមសិក្សាជ្រាប់ ស្ថិតនៅក្នុងស្រុកសន្ទុក ដែលនឹងជួយលើកកម្ពស់សុខភាព អនាម័យ និងការមកសាលារៀនទៀងទាត់របស់សិស្សានុសិស្សរាប់រយនាក់។ សូមថ្លែងអំណរគុណដល់ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដែលបានជ្រើសរើស វិនិយោគលើកុមារ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ការរក្សាអនាម័យគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីនាំមកនូវសុខភាពល្អ និងអនាគតដ៏រុងរឿង សម្រាប់ខ្លួនយើង គ្រួសារ និងសង្គមជាតិទាំងមូល។
Partnership in action! We are thrilled to sign an MoU with Shinhan Bank (Cambodia) Plc to launch a new school sanitation project. This collaboration will fund the construction of modern, safe restroom facilities at Chroab Primary School in Santuk District, directly improving health, hygiene, and school attendance for hundreds of students. Thank you, Shinhan Bank (Cambodia) Plc, for choosing to invest in our children and community infrastructure. Together, we build a cleaner, brighter tomorrow.


















