[English Below]កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមក្នុងពិធីបើក "គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត" ដែលប្រព្រឹត្តិទៅនៅអាគារអង្គការ TPO Cambodia ស្ថិតក្នុងរាជធានីភ្នំពេញ។ ឧបត្ថម្ភថវិកាដោយ មូលនិធិរក្សាកុមារ និងអនុវត្តដោយអង្គការ ធីភីអូ កម្ពុជា គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តតាមរយៈយុទ្ធនាការ "កុំលាក់ទុកក្នុងចិត្ត" ឬ Stop Hiding ក៏ដូចជាគាំទ្រដល់ការផ្តល់សេវាប្រឹក្សាយោបល់ឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ និងឆាតហ្វេសប៊ុក ដែលគ្រប់គ្រងដោយអង្គការ ធីភីអូ កម្ពុជា។ បន្ថែមពីនេះ គម្រោងនេះក៏មានការចូលរួមផ្សព្វផ្សាយពីសមាគមស៊ីក្លូកម្ពុជា ដែលមានការបិទស្ទិកគ័រលើស៊ីក្លូ និងពាក់អាវយឺត​របស់យុទ្ធនាការ "កុំលាក់ទុកក្នុងចិត្ត" ផងដែរ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ

1 2 3 4