ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថមទឹកប្រាក់ចំនួន មួយពាន់ហាសិបដុល្លារ ($1,050.00) នៅក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ “រួមគ្នាគាំទ្រសុខភាពផ្លូវចិត្ត” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តដល់យុវជន កម្ពុជា ហើយទិវានេះក៏ចូលរួមលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានមួយចំនួនដែលទាក់ទងនឹងជំងឺផ្លូវចិត្តផងដែរ ។ ដើម្បីចូលរួមលើកកំពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តដល់យុវជនកម្ពុជា និងសាធារណៈជនទូទៅ មូលនិធិរក្សាកុមារបានចូលរួមឧបត្ថម្ភជាថវិការក្នុងការរៀបចំទិវាសុខភាពផ្លូវចិត្តបានចំនួន៤លើករួចមកហើយ។មូលនិធិរក្សាកុមារសង្ឃឹម និងជឿជាក់ថា តាមរយៈទិវានេះនឹងជួយឱ្យយុវជនទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនស្តីពីសុខភាពផ្លូវចិត្ត ក៏ដូចជាវិធីសាស្រ្តសាមញ្ញៗដែលពួកគេអាចយកទៅអនុវត្តដោយខ្លួនឯងនៅពេលដែលពួកគេមានបញ្ញាតានតឹងចិត្ត ឬវិបត្តផ្សេង។ Follow us on Facebook & Instagram

ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ នៅអង្គការផ្ទះបាយកុមារ។ មូលនិធិរក្សាកុមារ នឹងឧបត្ថមកម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ដល់អង្គការផ្ទះបាយកុមារមួយខែម្តង ដើម្បីចូលរួមការពារការស្តាប់ឬជូនក្រុមកុមារដែលមកញំាអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅទីនេះជាប្រចាំ។ Follow us on Facebook & Instagram

ថ្ងៃសៅរ៍-អាទិត្យ ២-៣រោច ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០១៩ កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ នៅអង្គការផ្ទះបាយកុមារ។ Follow us on Facebook & Instagram

1 … 19 20 21 22 23 … 36