ធនាគារស៊ិនហាន (ខេមបូឌា) ម.ក បានបរិច្ចាគថវិកាចំនួន ៤០០.០០០.០០០ រៀលឬ ១០០.០០០ ដុល្លាអាមេរិកដល់អង្គការរក្សាកុមារ។ ការបរិច្ចាគទាំងនេះត្រូវបានផ្តល់ជូនជាផ្នែកនៃការឆ្លើយតបជាបន្ទាន់សម្រាប់ការគាំទ្រដល់គ្រួសារជនភាសសឹក និងកូនៗរបស់ពួកគាត់។Shinhan Bank (Cambodia) Plc. has donated KHR 400,000,000 or USD 100,000 to Raksa Koma Organization. These donations are provided as part of an emergency response for supporting evacuated family members
«ខ្ញុំអស់សង្ឃឹមយូរហើយ ខ្ញុំមិននឹកស្មានថា កូនខ្ញុំបានធូរស្បើយនោះទេ»បុរសម្នាក់ត្រូវបានចាក់សោរបង្ខាំងនៅបន្ទប់ក្រោយផ្ទះ។ នៅពេលក្រុមការងារចុះទៅដល់ គាត់មិននិយាយស្តីអ្វីទាំងអស់ ទោះបីជាខំសាកសួរគាត់បែបណាក៏ដោយ។គាត់ចាប់ផ្តើមឈឺនៅអាយុ២៥ឆ្នាំ។ គាត់រៀនត្រឹមថ្នាក់ទី៩ ក៏ឈប់រៀនហើយបានបួសជាព្រះសង្ឃ។ បន្ទាប់ពីបួសបាន២ព្រះវស្សា គាត់ក៏ចាប់ផ្តើមមានអាការប្លែក ដូចជានិយាយច្រើនឥតឈប់ ស្រែកជេរ ដើរអត់ដឹងផ្ទះ សូត្រធម៌ ក្រាបសំពះ ពេលស្រែកចេះតែញីក្បាល អត់ដេក មិនដឹងអី មិនអាចទំនាក់ទំនងបាន។ក្រុមគ្រួសារបាននាំគាត់ទៅពេទ្យប្រទេសវៀតណាម ស្កេនមើល ពេទ្យថាប៉ះពាល់សរសៃខួរក្បាល ហើយគេឱ្យថ្នាំលេបមួយរយៈ បានត្រឹមសម្រន់ អស់ជាតិថ្នាំ ក៏ធ្វើទុក្ខឡើងវិញ។ បន្ទាប់មក អ្នកជំងឺត្រូវបានសាច់ញាតិនាំមកព្យាបាលនៅពេទ្យរដ្ឋនៅភ្នំពេញរយៈពេល៥ឆ្នាំ បានសម្រន់រឿងដំណេក និងមិនសូវស្រែកឡូឡា។ ក្នុងពេលដំណាលគ្នានោះ គ្រួសារក៏នាំគាត់ទៅមើលគ្រូខ្មែរចំនួន៥រូប តែមិនបានធូរស្បើយឡើយ។បន្ទាប់មកទៀត សាច់ញាតិបាននាំគាត់ទៅមន្ទីរពេទ្យបង្អែកស្រុក បានប្រហែល៣ខែ បានត្រឹមសម្រន់រឿងដំណេក។ សាច់ញាតិមានអារម្មណ៍សង្ឃឹមថានឹងបានធូរស្បើយ។បន្ទាប់ពីទទួលបានការព្យាបាលពីអង្គការ TPO បានរយៈពេល៣ខែ ក្នុងពេលរដូវបុណ្យដាក់បិណ្ឌ
អង្គការរក្សាកុមារបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អង្គការចិត្តសង្គមអន្តរវប្បធម៌ (ធីភីអូ-កម្ពុជា) សម្រាប់បន្តអនុវត្ត គម្រោងប្រតិបត្តិ ការព្យាបាលអ្នកជម្ងឺផ្លូវចិត្ត ដែលចងបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។Raksa Koma Organization offers small grants to Transcultural Psychosocial Organization Cambodia (TPO Cambodia) in Operation Unchain Project. The project treats, unchains, and rehabilitates mentally ill patients locked up by family members due to