កុមារាឈ្មោះល.ស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ ចង់ក្លាយជាទាហាននៅថ្ងៃអនាគត មានបងប្អូន៤នាក់ ប្រុស២ ស្រី២ ។ ល.ស ជាកូនច្បង ដោយសារសង្គ្រាមនៅតាមព្រំដែន គាត់ត្រូវភៀសខ្លួនមកនៅជំរុំ វត្តឧត្តមគិរីទួលអណ្តែត។ ឪពុករបស់គាត់ជាទាហានដែលចូលនិវត្តន៍មុនអាយុ ដោយសារជំងឺរ៉ាំរ៉ៃ (លើសឈាម)។ ម្តាយគាត់ជាចុងភៅនៅបញ្ជាការដ្ឋានអង្គរក្សចល័តស្រុកគូលែន។ គាត់មកស្នាក់នៅជំរុំនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជាមួយឪពុក និងបងប្អូនរបស់គាត់។ គាត់មានអារម្មណ៍ភ័យខ្លាច សោកសៅ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះម្តាយរបស់គាត់ដែលនៅឆ្ងាយពីគាត់។ គាត់មិនអាចទៅសាលាបានទេ ដោយសារសង្គ្រាម។ មានសកម្មភាពលេងកំសាន្តជាច្រើន បែបកុមារមេត្រីរបស់ ធីភីអូ នៅក្នុងជំរុំ ដូចជាការគូររូប ការចែកជូនតុក្កតា ការបង្រៀនសមាធិ ការអានសៀវភៅរឿង ការបង្រៀនលំហាត់ដកដង្ហើម និងការសម្រាកសាច់ដុំ បានជួយគាត់ឱ្យបំបាត់ភាពភ័យខ្លាច កាត់បន្ថយអារម្មណ៍ភ័យស្លន់ស្លោ
គំនូររបស់កុមារនៅក្នុងជំរុំភៀសសឹក បានបង្ហាញពីឥទ្ធិពលនៃការនឹកផ្ទះ នឹកសាលារៀន។ កុមារបង្ហាញពីតម្រូវការរបស់ពួកគេដើម្បីត្រលប់មកផ្ទះវិញ គេងឱ្យបានគ្រប់គ្រាន់ និងអ្វីដែលពួកគេនឹកបំផុតគឺមិត្តភក្តិនៅសាលារៀន និងគ្រូបង្រៀន។ គំនូរទាំងនេះធ្វើឱ្យពួកគេទទូលបានអារម្មណ៍សប្បាយរីករាយ ហើយថា ពួកគេកំពុងតែរស់នៅកន្លែងដែលពួកគេចង់បាន។Drawings created by children who have been displaced tell a powerful story of missing home, starting school again. Children express their need to return home, get enough sleep and what
អង្គការរក្សាកុមារ បានផ្តល់កុំព្យូទ័រយួរដៃចំនួន៣០គ្រឿង ដែលជាអំណោយរបស់ធនាគារ ABA Bank ជូនដល់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ ការបរិច្ចាកកុំព្យូទ័រយួរដៃនឹងជួយសម្រួលដល់គម្លាតផ្នែកឌីជីថលក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដល់និយោជិតរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអនុញ្ញាតឱ្យពួកគេចូលរួមក្នុងពិភពឌីជីថលសម្រាប់ការងារ ការអប់រំ និងការទំនាក់ទំនង។Raksa Koma Organization (RKO) has gifted 30 laptop computers, donated by ABA Bank, to PSE - Pour un Sourire d'Enfant. Donating laptops would help bridge the digital divide