[English below]អ្នកធាក់ស៊ីក្លូសរុប ១០០នាក់ មកពីសមាគមអភិរក្សសុីក្លូ និងមុខរបរក្រៅប្រពន្ឋ័ (Cyclo Conservation and Careers Association - CCCA) បានទទួលការឧបត្ថម្ភពីគម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត និងចូលរួមចំណែកផ្សព្វផ្សាយសារអំពីសុខភាពផ្លូវចិត្ត តាមរយៈការបិទស្ទិកគ័រលើស៊ីក្លូរបស់ពួកគាត់ ការពាក់អាវយឺត "កុំលាក់ទុកក្នុងចិត្ត" និងការចែកចាយព័ត៌មានដល់អ្នកជុំវិញខ្លួនអំពីគម្រោងនេះ។ផ្តួចផ្តើមឡើងដោយ មូលនិធិរក្សាកុមារ និងអនុវត្តគម្រោងដោយអង្គការ TPO Cambodia គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត សេវាសុខភាពផ្លូវចិត្ត ជំរុញការសន្ទនាជុំវិញបញ្ហាសុខភាពផ្លូវចិត្ត និងផ្តល់ការប្រឹក្សាឥតគិតថ្លៃតាមប្រព័ន្ធទូរស័ព្ទ និងឆាតហ្វេសប៊ុករបស់អង្គការ TPO Cambodia។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចូលទៅ http://raksakoma.org/index.php/2021/01/03/stop-hiding-kh/A total of 100 cyclo drivers from the Cyclo

1 … 9 10 11 12 13 14