មូលនិធិរក្សាកុមារ និងក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ឧបត្ថម្ភថេប្លិត ២០គ្រឿង ដល់អង្គការបង្រៀនដើម្បីកម្ពុជា

កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងលោក Kuang Changke ប្រធានផ្នែក FSI ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei ចំនួន ២០ឈុត ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដែលជាអង្គការក្នុងស្រុកទាក់ទងនឹងវិស័យអប់រំ។ នាឱកាសនោះផងដែរ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជួយក្នុងជ្រោមជ្រែងវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់សម្រាប់សង្គមជាតិ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដែលបានរួមគ្នាជាមួយ មូលនិធិរក្សាកុមារ ក្នុងការបរិច្ចាគថេប្លិតនៅថ្ងៃនេះ។

ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតចូលរួមសម្តែងនូវអំណរសាទរ សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។ Follow us on Facebook & Instagram

1 … 22 23 24 25 26 … 49