អង្គការមូលនិធិរក្សាកុមារ សូមចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សូមគោរពជូនពរប្រជាពលរដ្ឋខ្មែរគ្រប់រូប ជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ និងសូមមានសុខសុវត្ថិភាពរាល់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ដើម្បីជួបជុំគ្រួសារ និងញាតិមិត្តក្នុងឱកាសដ៏ពិសេសនេះ។ #Raksakoma #PchumBenFestival Follow us on Facebook & Instagram

នៅថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន USD ៥៥៥ (ប្រាំរយហាសិបប្រាំ) ដុល្លារអាមេរិក ជូនអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia)ដើម្បីរួមចំណែកក្នុងការប្រារព្ធទិវាមនុស្សគ-ថ្លង់ ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ធ្វើបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ យើងខ្ញុំជាក្រុមការងារ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ

លោកជំទាវបណ្ឌិត ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន ៤៥០​ ដុល្លារអាមេរិក​ ក្នុងទិវាជនមានពិការភាព​កម្ពុជា​លេីកទី​២៤​ និងអន្តរជាតិលេីកទី​៤០​ ដែលប្រារព្ធឡេីងនាថ្ងៃសៅរ៍​ ១០កេីត​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅសាលមហោស្រពកោះពេជ្រ។​ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត​ និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ Follow us on Facebook & Instagram

1 … 17 18 19 20 21 … 49