នៅថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន USD ៥៥៥ (ប្រាំរយហាសិបប្រាំ) ដុល្លារអាមេរិក ជូនអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia)ដើម្បីរួមចំណែកក្នុងការប្រារព្ធទិវាមនុស្សគ-ថ្លង់ ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ធ្វើបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ យើងខ្ញុំជាក្រុមការងារ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ
លោកជំទាវបណ្ឌិត ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន ៤៥០ ដុល្លារអាមេរិក ក្នុងទិវាជនមានពិការភាពកម្ពុជាលេីកទី២៤ និងអន្តរជាតិលេីកទី៤០ ដែលប្រារព្ធឡេីងនាថ្ងៃសៅរ៍ ១០កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ Follow us on Facebook & Instagram
[English below]បេសកកម្ម “International Eye Mission” ឆ្នាំ២០២២ បានត្រឡប់មកវិញម្តងទៀត ដើម្បីជួយព្យាបាលជំងឺភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ!កម្មវិធីនេះរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia អង្គការ Khmer Sight Foundation និង មូលនិធិ រក្សាកុមារ - Raksa Koma Foundation។ នេះគឺជាកម្មវិធីមនុស្សធម៌មួយ ដែលបានចូលរួមពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តខ្មែរ និងបរទេស ដើម្បីផ្តល់ជូនការព្យាបាល និង/ឬវះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដោយឥតគិតថ្លៃ។ឆ្នាំនេះ អ្នកជំងឺប្រមាណជាង ១០០០នាក់ បានទទួលការពិនិត្យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។