អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៥ !អង្គការរក្សាកុមារ បានឧបត្ថម្ភថវិកាប្រចាំឆ្នាំ ដល់អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា សម្រាប់រៀបចំកម្មវិធីអបអរទិវាកុមារអន្តរជាតិ និងកម្មវិធីពិនិត្យ-ព្យាបាល មិនគិតកម្រៃ ជូនមណ្ឌលអង្គការបេសកកម្មផ្ទះសុវត្ថិភាព ដែលមានកុមារចំនួន ១០៥ នាក់ នៅថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥។ មណ្ឌលអង្គការបេសកកម្មផ្ទះសុវត្ថិភាព មានទីតាំងស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។Raksa Koma Organization has provided an Annual Small Grants to H.O.P.E Cambodia to celebrate International Children's

អង្គការរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន ៧៥០ ដុល្លាសហរដ្ឋអាមេរិក ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម” ដែលប្រារព្ធធ្វើឡើងនាថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ Follow us on Facebook & Instagram

សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩​ 🙏ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ អង្គការរក្សាកុមារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ កុមារ និងប្រជាជនកម្ពុជា សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។#raksakoma #HappyKhmerNewYear Follow us on Facebook & Instagram

1 … 10 11 12 13 14 … 45