បច្ចុប្បន្នបញ្ហាផ្លូវចិត្តកំពុងរុកគួនសង្គមកម្ពុជាយ៉ាងខ្លាំង ហើយពលរដ្ឋកម្ពុជានៅមិនហ៊ាន និងមិនទាន់យល់ដឹងចំពោះការព្យាបាលបញ្ហាផ្លូវចិត្តនៅឡើយ ខណៈដែលការផ្តល់ប្រឹក្សាលើបញ្ហាផ្លូវចិត្តនៅមានកម្រិតទាបបំផុតបើធៀបជាមួយចំនួនប្រជាជនសរុប៕ អ្នកជំនាញជំងឺផ្លូវចិត្តបានឲ្យដឹងថា ជំងឺផ្លូវចិត្តបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់ប្រមាណជាង ៣០០នាក់ក្នុងរយៈពេល ១ឆ្នាំៗ!ការសិក្សាស្រាវជ្រាវឆ្នាំ២០១៤ បានឱ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឱ្យយុវជននៅកម្ពុជាភាគច្រើនជួបវិបត្តិផ្លូវចិត្ត នោះគឺវិបត្តិស្នេហា និងបញ្ហានៃការអត់ការងារធ្វើ! សម្ពាធផ្នែកហិរញ្ញវត្ថុ និងសម្ពាធនៃការសិក្សា ក៏ជាកត្តាធ្វើឲ្យយុវជនយើង ជាពិសេសអ្នកមកពីជនបទ មានជំងឺផ្លូវចិត្តផងដែរ!ការយល់ដឹងពីបញ្ហានេះ មានសារសំខាន់ណាស់ ព្រោះជំងឺនេះមានឥទ្ធិពលលើជីវិតសិក្សា ការងារ និងការរស់នៅរបស់យុវជនផ្ទាល់! ពលរដ្ឋខ្មែរភាគច្រើន បានមើលស្រាល និងបណ្តែតបណ្តោយចំពោះជំងឺផ្លូវចិត្ត ដែលពេលខ្លះអាចក្លាយជាជំងឺរ៉ាំរ៉ៃមួយជីវិតក៏ថាបាន!ដោយយល់ឃើញពីសារសំខាន់នេះ មូលនិធិរក្សាកុមារតែងតែចូលរួមចំណែកមូលនិធិបន្តិចបន្តួចសម្រាប់បោះពុម្ភអាវយឺតឬរៀបចំទិវាសុខភាពផ្លូវចិត្តនិងយុវជន!Mental illness has been a considerable threat to Cambodian society and many Cambodians are
លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានឧបត្ថមថវិកាចំនួន ៤,២១៤,០០០ រៀល ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបោះពុម្ភអាវយឺតសម្រាប់ប្រារព្ធទិវាសុខភាពផ្លូវចិត្តនិងយុវជនលើកទី៤ នៅថ្ងែទី១៤ ខែតុលា ឆ្នាំ២០១៦! សាកលវិទ្យាល័យភូមិន្ទ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសូមជូនពរលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ច!H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 4,214,000 riel to Royal University of Phnom Penh for printing t-shirt
មូលនិធិ រក្សាកុមារតែងតែផ្តល់ការយកចិត្តទុកដាក់ដល់មីងណាន់់ ណន ដែលមានដុំសាច់ដុះជាប់កតាមរយៈការសួរសុខទុក្ខតាមដានពីស្ថានភាពជង្ងឺ និងឧបត្ថម្ភជាថវិកាជាប្រចាំទៅលេីការចំណាយផ្សេងៗនៅពេលដែលមីងមកពិនិត្យសុខភាព និងបេីកថ្នាំនៅភ្នំពេញរាល់មួយខែម្តង។ ឥឡូវនេះមីងមានសុខភាពល្អប្រសេីរជាងមុន បន្ទាប់ពីគាត់បានមកតាមការណាត់របស់គ្រូពេទ្យយ៉ាងទៀងទាត់ និងប្រេីប្រាស់ថ្នាំបានត្រឹមត្រូវតាមវេជ្ជបញ្ជា ហេីយមូលនិធិយេីងខ្ញុំក៏សូមជូនពរមីងឲ្យមានសុខភាពល្អប្រសេីរជាងហ្នឹងទៀត និងធ្វេីដំណេីរត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ។Raksa Koma Foundation always follows up closely and offers support to Ms. Nann Norn with a tumor on her neck when she comes to Phnom Penh once a