ជំនួសមុខឲ្យមូលនិធិរក្សារកុមារ លោកជំទាវ ជា សិរី បានទទួលនូវលិខិតថ្លែងអំណរគុណពី កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ និងអង្គការ HOPE Cambodia សម្រាប់ការរួមចំណែកឧបត្ថមជាប្រចាំសម្រាប់ការព្យាបាលជូនកុមារក្រីក្រនៅកម្ពុជា។Her Excellency Chea Serey, on behalf of Raksa Koma Foundation, was honored an Appreciation Award from Cambodian Red Cross and HOPE Cambodia for her kind contribution and support to
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិការដល់អង្គការ HOPE Cambodia ដេីម្បីរៀបចំកម្មវិធីពិនិត្យត្រចៀកជូនជនពិការ ក្នុងកម្មវិធីសំណេះសំណាល ផ្តល់អាហារបាយទឹកដល់ជនពិការ ដេីម្បីអបអរសាទរ ទិវាបេតិកភណ្ឌខ្មែរ និងទិវាជនពិការជាតិ អន្តរជាតិលេីកទី១៩។ Follow us on Facebook & Instagram
ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យត្រចៀក និងភ្នែក នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមរាជធានីភ្នំពេញ។ លោកជំទាវ បានឧបត្ថមជាថវិកាដល់អង្គការ HOPE Cambodia និងមូលនិធិ Khmer Sight រៀបចំកម្មវិធីពិនិត្យត្រចៀក និងភ្នែកនេះឡើង ដើម្បីពិនិត្យត្រចៀក និងភ្នែកដោយឥតគិតថ្លៃជូនដល់កុមាររស់នៅជាមួយមេរោគអេដស៍ដែលមកទទួលសេវាអប់រំចិត្តសាស្ត្រ ពីអគារផ្កាម្លិះចំនួន ៥០នាក់ និងកុមារកំព្រារស់នៅមណ្ឌលភ្នំពេញថ្មីចំនួន ៦៧នាក់ សរុបចំនួន ១១៧នាក់។ លោកជំទាវ មានអារម្មណ៍ក្រៀមក្រំ ពេលឃើញក្មេងតូចៗ ត្រូវបានបោះបង់ចោលដោយឪពុកម្តាយរបស់ពួកគេផ្ទាល់ ហើយលោកជំទាវ សង្ឃឹមថាប្រជាជនកម្ពុជា នឹងជួយបន្ថែមទៀតនៅក្នុងវិស័យនេះ។ សូមថ្លែងអំណរគុណដល់បណ្តាអង្គការ