មូលនិធិរក្សាកុមារ និងអង្គការ ធី ភី អូ (TPO) កំពុងតែសហការគ្នាធ្វើកម្មវិធី Unchained Operation ដើម្បីព្យាបាលអ្នកជំងឺផ្លូវចិត្ត ដែលត្រូវបានក្រុមគ្រួសារឃុំឃាំងនៅក្នុងផ្ទះដោយការចាប់ចងនឹងច្រវាក់ ហើយពួកយើងត្រូវការការបរិច្ចាគពីលោកអ្នកដើម្បីជួយពួកគាត់អោយបានជាសះស្បើយពីជំងឺ និងរួចផុតពីការចាប់ចងដោយច្រវាក់។សូមជម្រាបថា រាល់ការបរិច្ចាគរបស់លោកអ្នកនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ ៖១. បង្កើតកម្មវិធីអប់រំជូនដល់គ្រួសាររបស់អ្នកជំងឺ និងសហគមន៍ដើម្បីអោយយល់ច្បាស់ពីជំងឺផ្លូវចិត្ត។២. ព្យាបាលអ្នកជំងឺផ្លូវចិត្តអោយបានទាន់ពេលវេលា ដោយអង្គការ ធី ភី អូ (TPO) រហូតដល់ពួកគាត់ជាសះស្បើយពីជំងឺ និងអាចរស់នៅបានដោយពុំមានការចាប់ចង។----------------ការបរិច្ចាគតាមរយៈគណនីប្រាក់ដុល្លា​ Maybank : 000010200227703ការបរិច្ចាគតាមរយៈគណនីវីង​ និងវីងវេលុយ​: 015218989Raksa Koma foundation and TPO Cambodia are collaborating on conducting

លោកជំទាវ ជា សិរី បានទទួលនូវលិខិតថ្លែងអំណរគុណពី ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ការរួមចំណែកឧបត្ថមលើកទីបីក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោកលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងយុវជន” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។Her Excellency Chea Serey, on behalf of Raksa Koma Foundation, was honored an appreciation from the Psychology Department of the Royal University of Phnom Penh for the third

លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមឧបត្ថមជាថវិកាដើម្បីបោះពុម្ពអាវចំនួន ៣០០អាវ សម្រាប់ទិវាសុខភាពផ្លូវចិត្តពិភពលោក ដែលត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ដោយនាយកដ្ឋានចិត្តវិទ្យានៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីព្រះសង្ឃ តំណាងអង្គការ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។សុខភាពផ្លូវចិត្ត គឺជាបញ្ហាសំខាន់មួយដែលត្រូវធ្វើការយកចិត្តទុកដាក់ជាពិសេស ពីព្រោះថាបញ្ហាសុខភាពផ្លូវចិត្តជាចំណុចដែលមានការពាក់ព័ន្ធនិងមានឥទ្ធិពលខ្លាំងទៅដល់សុខភាពផ្លូវកាយផងដែរ។ បុគ្គលដែលមានសុខភាពផ្លូវកាយល្អ មិនទាន់ត្រូវបានចាត់ទុកថាបុគ្គលនោះមានសុខភាពល្អនោះទេ លុះត្រាតែបុគ្គលនោះមានសុខភាពផ្លូវចិត្តល្អផងដែរ។គោលបំណងនៃទិវានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃបញ្ហាផ្លូវចិត្ត បញ្ហាប្រឈមដែលបណ្តាលអោយកើតមានជំងឺផ្លូវចិត្ត និងវិធីសាស្រ្តនៃការបង្កាឬកាត់បន្ថយជាអតិបរមាកុំឲ្យជំងឺនេះកើតមានលើយុវជនកម្ពុជា ព្រោះជំងឺនេះអាចមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើជីវិតរស់នៅរបស់យុវជន ព្រមទាំងជីវិតការងាររបស់ពួកគាត់ផងដែរ ៕ Follow us on

1 … 22 23 24 25 26 … 36