[English below]បង្កើតឡើងនិងដឹកនាំដោយលោកជំទាវ ជា សិរី មូលនិធិរក្សាកុមារ បានផ្តួចផ្តើមគម្រោង និងសកម្មភាពជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព សុខមាលភាព និងផលប្រយោជន៍ប្រជាជនកម្ពុជា ក្រោមទម្រង់និងរូបភាពជាច្រើន។ តាមរយៈដៃគូសហការរបស់យើង ដូចជា អង្គការ TPO Cambodia អង្គការ HOPE Cambodia - អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា និងមន្ទីរពេទ្យហេប្រុន ជាដើម មូលនិធិរក្សាកុមារ បាននិងកំពុងកែប្រែជីវិតនិងជីវភាពប្រជាជនកម្ពុជាជាច្រើននាក់ជាប្រចាំ។ឥឡូវនេះ សាធារណៈជនកាន់តែច្រើនអាចចូលរួមគាំទ្រសកម្មភាពរបស់ មូលនិធិរក្សាកុមារ ដោយផ្ទាល់ ដោយបរិច្ចាគមកគណនី TrueMoney របស់យើងលេខ 2468 តាមរយៈ App ទូរស័ព្ទ TrueMoney Wallet ឬភ្នាក់ងារ
[English Below]មូលនិធិរក្សាកុមារ មានក្តីសោមនស្សរីករាយក្នុងការសម្ពោធ រួមគ្នាជាមួយអង្គការ TPO Cambodia ដើម្បីជំរុញការយល់ដឹង និងបើកឱកាសពិភាក្សាអំពីបញ្ហាផ្លូវចិត្ត ក៏ដូចជាចែករំលែកព័ត៌មានអំពីសេវាសុខភាពផ្លូវចិត្ត ក្នុងបរិបទនៃជំងឺរាតត្បាតជាសាកល កូវីដ១៩ ដែលបាននិងកំពុងញាំញីប្រជាជនកម្ពុជា ទាំងផ្លូវកាយនិងផ្លូវចិត្ត។សូមចូលរួម Like និង Follow ផេចហ្វេសប៊ុក TPO Cambodia ដើម្បីទទួលបានសារអប់រំចិត្តសំខាន់ៗ និង គន្លឹះនៃការថែទាំសុខភាពផ្លូវចិត្តមួយចំនួន។ ដូច្នេះ ចូរបើកចិត្តអោយទូលាយ និងធ្វើការចែករំលែក អំពីបទពិសោធន៍ ដែលទាក់ទងនឹងបញ្ហាផ្លូវចិត្ត ឬវិបត្តិក្នុងចិត្តរបស់លោកអ្នក ហើយចូលរួមប្រើប្រាស់ hashtag #កុំលាក់ទុកក្នុងចិត្ត និង #StopHiding ដើម្បីពង្រឹងសុខុមាលភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា ។សម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹងក្នុងចិត្ត ព្រួយចិត្តខ្លាំង ។ល។ និងត្រូវការសេវាសុខភាពផ្លូវចិត្ត
សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២១! មូលនិធិរក្សាកុមារ សូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់ សូមមានសុខភាពល្អ សំណាងល្អ រកទទួលទានមានបាន និងមានសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ។Happy New Year 2021! May the new year bring for you lots of joy, happiness, good health and success! Best wishes from Raksa Koma Foundation.#មូលនិធិរក្សាកុមារ #RaksaKomaFoundation #NewYear2021 Follow us on Facebook